ដើម្បីចូលរួមជួយអភិវឌ្ឍន៏ និង ទ្រទ្រង់នូវវប្បធម៌អក្សរសាស្រ្ត និង ក្បាច់បុរាណខ្មែរ ដោយផ្សារភ្ជាប់ រវាង អក្សរ និង ក្បាច់បុរាណ ដើម្បីជាការរំលឹក និង ពង្រឹង អោយ កូនខ្មែរ បាន ស្គាល់នូវក្បាច់បុរាណខ្មែរអោយ កាន់តែច្បាស់ នូវអ្វីដែលជាវប្បធម៌ដ៏រុងរឿងដែលបន្សល់ទុកពីបុព្វបុរសយើងពីសម័យអង្គរ ។ ដូច្នេះហើយទើបយើងខ្ញុំខិតខំសាងនូវពុម្ពអក្សរដែលគ្រប់តួអក្សរផ្គុំឡើងអំពីក្បាច់ភ្ញីភ្លើង និង ភ្ញីទេស ដែលដកស្រង់នូវទំរង់ក្បាច់ដែលមាននៅលើជញ្ជាំងប្រាសាទអង្គរ ដើម្បីកែច្នៃនូវទំរង់ក្បាច់នីមួយៗអោយ ទៅជាទំរង់អក្សរខ្មែរសម័យទំនើបជាលក្ខណៈយូនីកូដ ។
ដើម្បីធ្វើការកែលំអនូវកង្វះខាតណាមួយចំពោះពុម្ពអក្សរនេះ សូមប្រិយមិត្តដែលបានដោនឡូដយកទៅប្រើប្រាស់ ហើយបានរកឃើញនូវកំហុសឆ្គង និង កង្វះខាតណាមួយ សូមមេត្តា
ធ្វើការផ្តល់ពត៌មាន ដល់យើងខ្ញុំតាមរយៈអាស័យដ្ឋានខាងក្រោម ដើម្បីធ្វើការកែសំរួលបន្ថែម ។
ទំនាក់ទំនង ៖ Email: angrotanak@gmail.com
Phone: +85512888807 (Cambodia)
+8562055529077 (Lao)
Skype: angrotanak
facebook: angrotanak
ទាញយកពុម្ពអក្សរតាមរយៈ Download
Via